ស្វាគមន៍មិត្ត!!!!!!!!

សូមស្វាគមន៍! ប្រិយមិត្តទាំងអស់ដែលបានចូលមកកំសាន្ត​វិបសាយរបស់នាងខ្ញុំ ។

Thursday, January 20, 2011

តំបន់ទេសចរណ៍

តំបន់ទេសចរណ៍ខេត្តកំពង់ចាម

ឋិត​នៅ​ទិស​អាគ្នេយ៍​នៃ​ប្រទេស​កម្ពុជា​ចម្ងាយ​ប្រមាណ​១២១​គីឡូ​ ម៉ែត្រ​ ពី​រាជធានី​ភ្នំពេញ​ ខេត្ត​នេះ​ជា​តំបន់​ដាំ​ដំណាំ​កៅស៊ូ​ធំ​ជាង​គេ​បង្អស់​នៅ​ប្រទេស​កម្ពុជា ​ដោយ​សារ​តំបន់​នេះ​មាន​ដី​ពណ៌​ក្រហម​ ពណ៌​ក្រមៅ​ដ៏​មាន​ជីជាតិ ​និង​អំណោយ​ផល​ក្រៃលែង​ចំពោះ​ដំណាំ​ហូប​ផ្លែ​គ្រប់​ប្រភេទ​ផង​ដែរ​។ ទឹក​ដី​ដ៏​មាន​ជីជាតិ​នេះ​ បាន​ជា​ទី​តាំង​ដែល​មាន​ប្រជាពលរដ្ឋ​ រស់​នៅ​ច្រើន​បំផុត​ នៅ​ក្នុង​ប្រទេស​ កម្ពុជា​យើង​។ ក្រៅ​ពី​ដំណាំ​កៅស៊ូ​ ដែល​ជា​ប្រភេទ​ដំណាំ​ឧស្សាហកម្ម​ នៅ​មាន​ដំណាំ​ហូប​ផ្លែ​មួយ​ចំនួន​ទៀត​ ដូចជា ធូររេន សាវម៉ាវ មង្ឃុត​ជាដើម​។ ខេត្ត​កំពង់ចាម​មាន​តំបន់​ទេសចរ​ណ៍ សម្បូរ​ បែប​ ជា​ប្រភេទ​រ មណីយដ្ឋាន​បែប​ ប្រវត្តិ សាស្រ្ត និង​ធម្មជាតិ​។ ​ម្យ៉ាង​ទៀត​ទេសភាព​ដ៏​ប្រណីត​ នៃ​ចម្ការ​កៅស៊ូ​ ក៏​ជា​ផ្នែក​មួយ​ដែល​ទាក់​ទាញ​អារម្មណ៍​ពួក​ទេសចរ​ឱ្យ​រីករាយ​ស្រស់​ថ្លា​ ចម្លែក​ ភ្នែក​ផងដែរ​។

រមណីយដ្ឋាន ជ្រោះប៊ូស្រា

ភាគ​​ច្រើន​នៃ​បណ្ដា​ខេត្ត​នៅ​ទូ​ទាំង​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ ចាប់​ពី​ខែ​ឧសភា ដល់​ខែ​តុលា ដែល​ជា​វស្សន្តរដូវ​នោះ​ ផ្ទៃ​ដី​ទាំង​ឡាយ​គឺ​ជា​វាល​ស្រែ​ ដែល​មាន​ ពណ៌​បៃ​តង​ស្រស់​ រួច​ប្រែ​ក្លាយ​ជា​ពណ៌​មាស​នៅ​ពេល​ដែល​ស្រូវ​ទុំ។ ប៉ុន្តែ​នៅ​ឯ​ខេត្ត​មណ្ឌលគិរី នា​ភាគ​ឥ​សាន​ប្រទេស​ កម្រាលព្រំ​ពណ៌​បៃតង​នោះ​គឺ​ជា​វាល​ស្មៅ​ និង​ព្រៃ​ឈើ​ ហើយ​វា​ស្ទើរ​តែ​មាន​គ្រប់​រដូវ​កាល​ដែល​លាត​សន្ធឹង​នៅ​លើ​ខ្ពង់រាប​ ជ្រលង​ភ្នំ​ទាំង​ឡាយ​ ។ គយគន់​មើល​ទេសភាព​នៅ​ជុំវិញ​នោះ​ គឺ​វា​មាន​ សណ្ឋាន​ដូច​ទី​លាន​វាយ​កូនគោល​ដ៏​ប្រកប​ដោយ​ពណ៌​បៃតង​ស្រស់។​ ជំនោរ​ខ្យល់​បក់​មក​លើ​វាល​ស្មៅ​ទាំង​នោះ​មើល​ទៅ​មាន​ចលនា​ដូច​ជា​រលក​ទឹក​ សមុទ្រ​ ហើយ​រសាត់​អណ្ដែត​ទៅ​​ជាប់​នឹង​ជើងមេឃ។​ អ្នកទេសចរ​ជាច្រើន​បាន​ប្រដូច​ទេសភាព​ខេត្ត​មណ្ឌលគិរី​ ទៅ​នឹង​ប្រទេស​ញូហ្សឺលែន​ដ៍​ ឬ​អូស្ត្រាលី។ ប្រសិន​បើ​លោក​អ្នក​មាន​បំណង​ចង់​ជម្រុះ​ចោល​នូវ​ភាព​ស្មុគស្មាញ​តប់​ប្រមល់ ​ដោយ​សភាព​កកកុញ​ នៃ​ទីក្រុង​នោះ សូម​ជ្រើស​យក​ទី១​ គឺ​ខេត្ត​មណ្ឌលគិរី​ វា​ពិត​ជា​គោលដៅ​ទស្សនាចរ​លំហែ​កាយ​ដ៏​ប្រសើរ។ ទីរួមខេត្ត​នោះ​ឈ្មោះ​ក្រុង​សែនមនោរម្យ​ ហើយ​ថ្មីៗ​ នេះ​មាន​សណ្ឋាគារ​ធំៗ​កម្រិត​លុចសារី​ជាង​មួយ​រយ​បន្ទប់​បាន​បើក​ទ្វារ​ចាំ​ ទទួល​ភ្ញៀវ​ទេសចរ។


ប្រាសាទអង្គវត្ត

 

South East Asian have many temple. A temple which famous name Angkor Wat. Angkor Wat is located in
Cambodia.Angkor Wat was built by King Suryavarman II. Built in 12th century as state temple and capital city. Need 30 years to built Angkor Wat. Angkor Wat is a kind of Hindu temple.Angkor Wat combines two basic plans of Khmer temple architecture, the temple mountain and the later galleried temple. Angkor Wat also has Ramayana epic like Hindu Temple else. Actually there are many temples around Angkor Wat. All the temples were located in the plain of Angkor. And Angkor Wat is a temple of the most famous. Angkor Wat is pride of Cambodian. Angkor Wat has been depicted in Cambodian National Flag.